លោកកើត រិទ្ធសុខចិត្តចុះចេញពីតំណែង បើអតីតឧកញ៉ាស្រី ស៊ីណាជាប់ទោសត្រឹម២ ឬ៣ឆ្នាំ

Published 2024-06-26
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធបានប្រកាសថា លោកនឹងចុះចេញពីតំណែងភ្លាមៗ ប្រសិនបើអតីតឧកញ៉ាស្រី ស៊ីណាជាប់ទោសត្រឹមតែ២ ឬ៣ឆ្នាំ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកកើត រិទ្ធធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនាជុំវិញឃាតកម្មដែលបានប្រព្រឹត្តិដោយអតីតឧកញ៉ាស្រី ស៊ីណា និងក៏ជាការឆ្លើយតបចំពោះមតិរិះគន់ដែលថា ប្រព័ន្ធច្បាប់របស់កម្ពុជានឹងមិនអនុវត្តទោសឱ្យបានពេញលេញចំពោះឧកិ្រដ្ឋជនស្រី ស៊ីណា។


🔔 Please subscribe: rfi.my/YTkm

🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ www.rfi.fr/km/

ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង rfi.my/FBkm
ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) rfi.my/Xkm
ទទួលព័ត៌មាន​តាម​តេឡេក្រាម rfi.my/TGkm

All Comments (21)
  • @Ramit-tc3dq
    សំណុំរឿងនិមួយៗ១៥ឆ្នាំ ដូច្នេះ ៣សំណុំរឿង ស្មើនិង៤៥ឆ្នាំ
  • @brospeou8806
    ជួយពិនិត្យទ្រព្យសម្បតិអាបិនឹងផង តើរកស៊ីអីបានធ្វើដល់ឧកញ្ញា
  • ច្បាស់ជាមានអ្នកជឿខ្លះមិនខានទេ 🇰🇭😭😭😭🇰🇭
  • @keapucham
    បញ្ហាធំៗរបស់ជាតិក្រៅពីក្តីនេះមានច្រើនណាស់ ហ៊ានភ្នាល់ដាក់តំណែងដែរទេ?
  • @TTRITH
    មនុស្សឥឡូវៗសាហាវណាស់ គួរតែកែច្បាប់ទៅសងជីវិតគេវិញ បានត្រូវ
  • @dendin1466
    សម្តេចសន្យាជាមួយមាស សុខសោភាថា មិនលុបបឹងតាមោកទេ ចុះឥលូវ
  • @lyna2212
    អរគុណឯកឧត្តមកើត រិទ្ធខ្លាំងណាស់
  • មួយជីវិតទើបត្រូវ បើមានទោសប្រហាជីវិត ប្រហាជីវិតទើបសំនឹងទំវើ
  • ចូលគុកជំនួសទើបចិត្តសឿង 🙏🙏🙏
  • @SopSop-ks9bw
    ច្បាប់ ខ្ញុំអត់យល់អំពី ច្បាប់ ឃាដករម្នាក់នោះកាប់គេងាប់ ជាប់គុកមួយជីវិត ដល់តែ អុកញ៉ា បាញ់គេដោយចេតនាសម្លាប់ ស្លាប់ដល់ទៅ២នាក់ របួស២នាក់ជាប់គុក១៥ឆ្នាំ ដូចមិនសមទេដឹងអស់លោក ។
  • @hengheng751
    ច្បាប់ជាអ្វី ? ហើយមានប្រសិទ្ធិភាពប៉ុនណាសំរាប់អ្នកមានអំណាច+អ្នកមាន😢
  • បើចឹងទើបត្រូវតែមួយទៀតរឹបអូស្ទ្ទ្រព្យសម្បតិសងជនរងគ្រោះបានត្រូវ❤❤
  • @TheCutech
    បោកប្រាស់ទៀតហើយ😅 អយុត្តិធម៌សង្គមមិនមែនរឿងនេះឡើយ 😅
  • @lyna2212
    ដាក់គុកមួយជីវិតទៅវាសាហាវណាស់
  • ចេះមើលតតែមនឹស និយាយពាក្រនេះគួរតែនិយាយមួយជីវិត្តទើបត្រូវ
  • @cambodia38
    សម្លាប់មនុស្សដល់ទៅ២នាក់ ជាប់គុកត្រឹម១៥ឆ្នាំ លោកគួតែចុះចេញទៅ,,,,
  • សូមមេត្តាដាក់ទេាសមួយជីវិតទៅលេាកពូ សាហាវណាស់
  • ស្លាប់ម្នាក់១៥ឆ្នាំ×២នាក់=៣០ឆ្នាំ+របួស២នាក់×៥ឆ្នាំ=៤០ឆ្នាំ